ភ្នំពេញៈ រហូតមកទល់នឹងម៉ោងជាង២កន្លះនេះ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងសង្កាត់ទឹកថ្លា នៅមិនទាន់មានភ្លើងប្រើប្រាស់នៅឡើយទេ បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីនៅតំបន់នេះ។
បើតាមអគ្គិសនីកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង១១៖២៤នាទីព្រឹក មានករណីដាច់ចរន្តពីនៅបន្ទប់ភ្លើង 758 បន្ទប់ភ្លើង 713 និងបន្ទប់ភ្លើង 150 ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណា អគ្គិសនីកម្ពុជា បានបញ្ចូនក្រុមការងារបច្ចេកទេសធ្វើការស្វែងរកកំហូច ដើម្បីធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ៕
មតិយោបល់