ព័ត៌មានជាតិ

រត់គេចខ្លួនមកជាយូរនឹកថាសមត្ថកិច្ចភ្លេច ចុងក្រោយជាប់ខ្នោះរបស់…

កោះកុង: កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ១០នាទីព្រឹក មានករណីហិង្សាមួយកើតឡើង បង្កដោយជនសង្ស័យចំនួន៣នាក់ ត្រង់ចំណុចខារ៉ាអូខេ រំដួលជើងភ្នំ ស្ថិតក្នុភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ជនសង្ស័យឈ្មោះ ធូ ភក្តី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

វត្ថុតាងដកហូតបាន៖ សម្ភារ:សម្រាប់ប្រើប្រាស់ សារធាតុញៀនមួយចំនួន។

ដំណើររឿង៖ កាលពីថ្ងៃទី៣០ ខែមករា​ ឆ្នាំ២០១៩ ជនសង្ស័យនិងបក្ខពួក បានប្រើប្រាស់អំពើហិង្សានៅខាងមុខ ខារ៉ាអូខេខាងលើ ហើយរត់គេចខ្លួនបាត់ លុះដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ខណ:មកដល់វេលាខាងលើទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត។ក្រោយឃាត់ខ្លួន មន្ត្រីជំនាញធ្វើការសាកសួរ ឃើញថាជនសង្ស័យមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក៏ឈានដល់ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនម្នាក់ទៀត ឈ្មោះ ជាង នឿន ភេទប្រុស អាយុ ៣២ ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមច្បាប់៕

មតិយោបល់