ព័ត៌មានជាតិ

អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

បាត់ដំបងៈ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបួរ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរខុសច្បាប់នូវសារធាតុញៀនមួយករណី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង២៖២០នាទី រសៀល នៅត្រង់ចំណុចក្រុមទី៧ ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ហេង សុខគា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុងក្រុមទី៧ ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះដែរ មន្ត្រីនគរបាលបានដកហូតវត្ថុតាង រួមមាន ១-ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ស្លាទុំមានអក្សរ WY ច្រកក្នុងកូនថង់សំប៉ែត ចំនួន១៧គ្រាប់ ដែលសមត្ថកិច្ចសង្ស័យថា ជាសារធាតុញៀន ២-ម្សៅក្រាមពណ៌ស ចំនួន១២កញ្ចប់តូច សង្ស័យជាសារធាតុញៀន ៣-បំពង់សម្រាប់ដាក់ថ្នាំ១ និងថង់សម្រាប់ច្រកថ្នាំពណ៌ខៀវ១៕

photo_2016-05-03_07-19-42photo_2016-05-03_07-19-47photo_2016-05-03_07-19-45

មតិយោបល់