ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តភ្លៅប្រាំ បុករថយន្ត Highlander រងការខូចខាតទាងសងខាង

ភ្នំពេញ: បុរសម្នាក់បើករថយន្តភ្លៅប្រាំ មួយគ្រឿងដឹកបង្គោលភ្លើងពេញបឹប បើកតាមបណ្ថោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ ទល់មុខរោងចក្រអីខាង ក៍មានរថយន្តហាយលិនឌ័រ មួយគ្រឿងបើកបរដោយស្ត្រីម្នាក់ រួមដំណើរដោយស្ត្រី ២នាក់ទៀត បើកស្របគ្នាពីក្រោយក្នុងល្បឿនលឿនបានបើកវ៉ា មកខាងស្ដាំដៃ ក៍វាក់អើ នឹងរម៉ក ក៍បួងចង្កូតមកខាងឆ្វេង បានត្រូវរថយន្តភ្លៅប្រាំ បុកចំពាក់កណ្ដាល រងការខូចខាតផ្នែកខាងឆ្វេងរថយន្ត បណ្តាលឲ្យឡើងទៅ គងពីលើទ្រូងផ្លូវ ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលវេលាម៉ោង៧:៤០នាទីយប់ ត្រូវនឹងថ្ងៃទី២ខែឧសភាឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញបុរសម្នាក់បើករថយន្តភ្លៅប្រាំ ក្បាលពណ័ស ពាក់ស្លាកលេខភ្នំពេញ 3-A8844 បើកពីកើតទៅលិច ដឹកបង្គោលភ្លើងពេញបឹប ខណ:មកដល់ចំណុចកើតហេតុខាងលើ ក៍មានរថយន្តមួយគ្រឿងទៀត ម៉ាកហាយលិនឌ័រ ពណ័ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2-AF9912 បើកដោយស្ត្រីម្នាក់ រួម២នាក់ទៀត បើកស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនមកវ៉ាជែងខាងស្ដាំ តែវ៉ាមិនទាន់ផុតផង ក៍វាក់អើនឹងរម៉កនៅពីមុខ ក៍បួងចង្កូតមកខាងឆេ្វងវិញម្ដង ក៍ត្រូវរថយន្តភ្លៅប្រាំ បុកចំពាក់កណ្ដាល បណ្ដាលឲ្យរថយន្តហាយលិនឌ័ររងការូចខាតខាងផ្នែកខាងឆ្វេងយ៉ាងដំណំ ហើយក៍គងជាប់លើទ្រូងចែកផ្លូវ ទៅមុខលែងរួចតែម្ដង។

ក្រោយកើតខាងរថយន្តហាយលិនឌ័រ បានហៅបក្ខពួកបើករថយន្តណាវ៉ារ៉ា មកអន្តរាគមន៍មានគ្នាបីនាក់ពាក់ស្លាកអង្គរ សួរថាអាណាខ្លាំងក៍ស្ទុះមកវ៉ៃយុវជនម្នាក់ ដែលឈរមើលមួយដៃបណ្ដាលឲ្យសន្លប់ រួចក៍ឡើងជិះរថយន្តចេញទៅបាត់ចំនែកមន្ត្រីបេអឹម បានត្រឹមតែឈរមើលបណ្ដោះ។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាយ បានធ្វើការវាស់វែង យករថយន្តទាំង២ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

photo_2016-05-03_06-47-02 photo_2016-05-03_06-47-11 photo_2016-05-03_06-47-07

photo_2016-05-03_06-48-00

មតិយោបល់