ព័ត៌មានជាតិ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណគ្រងពានរង្វាន់ Kubota Fusal League 2016

បន្ទាយមានជ័យ: លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យបានអញ្ជើញប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករសិរីសោភ័ណក្នុងឱកាសបញ្ចប់ការប្រកួតដណ្តើមពានរង្វាន់ Kubota Fusal League 2016 ដែលរៀបចំឡើងដោយក្រុមហ៊ុន Kubota លើទីលានតារាងបាល់ទាត់អាងទឹក BMC ស្ថិតក្នុងភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានចូលរួមលោក ឆាលើម ឆាយគិតិបាន់ថន អគ្គនាយកក្រុមហ៊ុនគូបូតាកម្ពុជា លោក ពេជ្រ អំបូរពង្ស នាយកចាត់ការទូទៅក្រុមហ៊ុនគូបូតាកម្ពុជា លោក អ៊ឹង សៀងហ៊ី ភ្នាក់ងារចែកចាយគូបូតាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសប្រគល់ពានរង្វាន់កាលពីរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ម្ស៉ិលម៉ិញនោះ លោក ឈើយ ចាន់ណា បានថ្លែងថាវិស័យកីឡាបាល់ទាត់ក្នុងខេត្តបន្ទាយមានជ័យក្នុងអំឡុងប៉ុន្មានឆ្នាំនេះហាក់មានសន្ទុះខ្លាំងក្លាឡើងជាលំដាប់ រាល់ការប្រគួតកីឡាករខេត្តនេះតែងតែទទួលបានចំណាត់ល្អនិងទទួលបានពានរង្វាន់ជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្នទៀតសោត យុវជនបានងាក់មកលេងកីឡាច្រើន។ កីឡានាំមកនូវសុខភាព សាមគ្គីភាពនិងមិត្តភាព។លោកក៏បានធ្វើការកោតសរសើរផងដែរដល់ក្មួយៗជាកីឡាករដែលបានខិតខំប្រឹងប្រែងប្រកួតរហូតទទួលបានជ័យលាភីចំណាត់ថ្នាក់។

លោក រ៉ូ ហ្សាលី ប្រធានគណ:កម្មាការរៀបចម្ការប្រកួតបានឲ្យដឹងថា ក្រុមកីឡាដែលគ្រប់គ្រងពានរង្វាន់ Kobota Fotsal League 2016 នេះ ជ័យលាភីលេខ១ បានទៅលើក្រុមសិរីសោភ័ណ ទទួលបានរង្វាន់ពាន១ ទង់១ មេដាយមាស១ និងថវិកា២លាន៥សែនរៀល។ ជ័យលាភីលេខ២ បានទៅលើក្រុមនាគ ប៊ីយូធី ទទួលបានទង់១មេដាយប្រាក់១ និងថវិកា១លាន៥សែនរៀល។ ជ័យលាភីលេខ៣ បានទៅលើក្រុមសៀងហៃ ទទួលបានរង្វាន់ទង់១ មេដាយសំរិទ្ធ១ និងថវិកា១លានរៀល។ ជ័យលាភីលេខ៤ បានទៅលើក្រុមស៊ីសុផុន ទទួលបានរង្វាន់ទង់១ និងថវិកា៧០ម៉ឺនរៀលផងដែរ៕

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

កីឡាករបាល់ទាត់ក្រុមសិរីសោភ័ណ

មតិយោបល់