ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មេងស្រីម្នាក់កើតជំងឺភ្លឹក ដេក១ថ្ងៃ លែងក្រោក​៦ខែ

ដោយស្ថិតក្នុងប្រភេទ ជំងឺភ្លឹក​ បានធ្វើឲ្យ​ក្មេងស្រីម្នាក់ Beth Goodier ដេកលើសាឡុង រហូតដល់មិនភ្ញាក់ដឹងខ្លួន រហូតដេកលក់រយៈពេល​៦ខែ តែ​នៅពេលដែលនាង​អាយុ​២២ឆ្នាំ ពោលគឺ៥ឆ្នាំមក នាង​ក្លាយជា​មនុស្សដែលដេកច្រើនបំផុត​។​
នេះបើយោងតាម dailymail ចុះផ្សាយនៅថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​
គិតត្រឹមមកទល់នឹងពេលនេះ Beth Goodier បានបញ្ចប់សាកលវិទ្យាល័យ ដែលមាន​អនាគតភ្លឺស្វាងមួយ ជាក់ជាមិនខានឡើយ​។​

គេនៅចាំបានថា កាលពីនាង​អាយុ ១៧ ឆ្នាំ​ក្នុងពិធីខួបកំណើតរបស់នាង ក្នុងខែវិច្ឆិកា កាលពី៥ឆ្នាំមុន Beth Goodier ដោយ​ងងុយគេង ក៏បានទៅគេង តែនាង​គេងលែងក្រោករហូត រយៈពេល ៦ខែ ។ បើទោះបីជា​បច្ចុប្បន្នមានរាងកាយដូចមនុស្សធម្មតា ប៉ុន្តែ ក្មេងស្រីខាងលើនេះ ដោយប្រើពេលវេលាដេក ២២ម៉ោង ក្នុងមួយថ្ងៃ ហើយ​អាការៈក្រោករបស់គេ ដូចជាមនុស្សមមើល ឬយល់សុបិន ដោយ​រកចំណីអាហារ ភេសជ្ជះ និង ចូលបង្គន់ជាដើម​។​

ក្នុងរយៈពេល ៥ឆ្នាំកន្លងមក ម្តាយរបស់ Beth Goodier បានឲ្យដឹងថា កូនស្រីរបស់គាត់ គេង​៧៥ភាគរយ នៃពេលវេលា ។​
បើតាម​អ្នកជំនាញក្នុងចក្រភពអង់គ្លេស បានបកស្រាយបញ្ជាក់ថា នាង​គឺជាក្មេងស្រី​ម្នាក់ ក្នុងចំណោម​១០០ នាក់ ដែលកើតជំងឺភ្លឹក ឬដេកមិនក្រោក ដែលដេក​ច្រើនជាងក្រោក​៕​
sleep1

មតិយោបល់