Gurimaraes ផ្ទេរចូលរួមជាមួយនឹង Newcastle ក្នុងនាមជាកីឡាករថ្លៃបំផុតទី២ ក្នុងប្រវត្តិសាស្ត្រក្លឹប

បរទេស៖ ទីបំផុតក្លឹបអ្នកមានថ្មីរបស់អង់គ្លេស New Castle បានប្រកាសជាផ្លូវការហើយថាអាចនាំយកកីឡាករខ្សែបម្រើ Bruno Guimaraes ពីក្លឹបបារាំងLyon ក្នុងតម្លៃខ្លួនប្រមាណជា៣៣លានផោននិងក្លាយទៅជាកីឡាករចំណូលថ្មីចុងក្រោយរបស់ក្លឹបដើម្បីចូលរួមជាមួយនឹងគ្រូបង្វឹកលោក Eddie Howe។ កីឡាករខ្សែបម្រើរូបនេះធ្លាប់ជាកីឡាករម្ចាស់ពានរង្វាន់មេដាយមាសនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកកាលពីឆ្នាំទៅរបស់ប្រទេសប្រេស៊ីលបានធ្វើដំណើរមកដល់ក្លឹប Newcastle ក្នុងរដូវកាលដោះដូរកីឡាករក្នុងខែមករានេះនិងក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានក្លាយទៅជាផ្នែកមួយនៃមហិច្ឆិតាដ៏ខ្លាំងរបស់ម្ចាស់ក្លឹបថ្មីជាកំពូលសេដ្ឋីអារ៉ាប់ដែលបានចំណាយលុយរាប់រយលានទិញយក Newcaastle កាលពីឆ្នាំទៅនិងកំពុងត្រៀមកញ្ចប់លុយរាប់រយលានដុល្លារទៀតដើម្បីអាចទិញកីឡាករថ្មីៗបន្ថែមទៀតនាពេលខាងមុខ៕

សម្តេចតេជោ ហ៊ុន សែន ស្នើសុំដល់ប្ដីប្រពន្ធ ដែលលែងលះគ្នាហើយ សូមកុំជេរតាមហ្វេសប៊ុក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ស្នើសុំឱ្យអ្នកដែលបានយកគ្នាធ្វើជាប្តីប្រពន្ធ ហើយលែងលះគ្នា សូមកុំជេរគ្នាបង្ហោះតាម ហ្វេស ប៊ុក ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍កូននៅពេលខាងមុខ។ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ…

សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញ ឬដូសទី៤ ជូនកីឡាករ-កីឡាការិនី

CAMSOC-ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យប្រើប្រាស់វ៉ាក់សាំង Pfizer ជាដូសជំរុញ ឬដូសទី៤ សម្រាប់ចាក់ជូនកីឡាករ-កីឡាការិនី ដើម្បីបង្កើនភាពស៊ាំបន្ថែមទៀត ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា «វាជាបញ្ហាកីឡា តែបើកីឡារស់ក្នុងកូវីដ ក៏អត់កើតដែរ»។ ដោយហេតុនេះ សម្ដេចបានទទូចឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការប្រកួត…

ក្រុមហ៊ុនកំសាន្តចិន CMG ប្រើបច្ចេកវិទ្យាកាន់តែទំនើបខ្លាំងសម្រាប់តន្ត្រីឆ្លងឆ្នាំ

(ចិន)៖ ក្រុមហ៊ុន China Media Group (ឆាយណា មីឌៀ គ្រុប) ហៅកាត់ថា CMG បានរៀបចំកម្មវិធីតន្ត្រីឆ្លងឆ្នាំដ៏ទំនើបផុតលេខមួយ ដែលបានរៀបចំឡើងនៅទីក្រុង Taizhou (តៃហ្សូ) នៃខេត្ត Zhejiang (ជេជាំង) ប្រទេសចិន។ កម្មវិធីប្រគំតន្ត្រីនេះបានចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ និងប៉ុស្តិ៍វិទ្យុចិនជាច្រើន…

សម្តេចតេជោ ហ៊ុន សែន ៖ អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។ មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤…

អបអរសាទរ ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយ ជើងឯកពិភពលោក នៅអេស្ប៉ាញ

CAMSOC-ភ្នំពេញ៖ កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។ មុននឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជារូបនេះបានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស…

ជើងឯកប៉េតង់ពិភពលោក៖ អ៊ុក ស្រីមុំ ឡើងវគ្គ ១/៤ ផ្ដាច់​ព្រ័ត្រ ខណៈ​ក្រុម​នារី ៣ទល់៣ ឈ្នះ ២ប្រ​កួត​ជាប់​គ្នា

CAMSOC-ភ្នំពេញ៖ ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា​(ផ្នែកនារី) បាន​ដំ​ណើរ​ការ​ប្រ​កួតរ​បស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ប្រ​កួត​កី​ឡា​ប៉េតង់​ជ្រើស​រើស​ជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រ​ទេស​អេស្ប៉ាញហើយ ដោយម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧ កី​ឡា​ការិនី អ៊ុក ស្រីមុំ បានឡើងដល់វគ្គ ៨នាក់ចុងក្រោយ(១/៤ផ្ដាច់​ព្រ័ត្រ) លើវិញ្ញាវាយយកពិន្ទុ ខណៈវិញ្ញាសា ៣ទល់៣ ក្រុម​កី​ឡា​ការិនី​កម្ពុជា…

លោកជំទាវ ស៊ន សៀវម៉ី តុបតែងខ្លួនបែប Cute Cute ក្រោយសម្រាលបានកូនស្រីដំបូង

(ភ្នំពេញ)៖ ជាការពិត អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ អ្នកនាង ស៊ន សៀវម៉ី បន្ទាប់ពីសម្រេចរៀបចំពិធីសែនព្រេនតាមប្រពៃណីខ្មែរ ជំនួសឲ្យការធ្វើពិធីរៀបមង្គលការធំដុំ ដោយសារតែវិបត្តិកូវីដ-១៩ រហូតមកទល់នឹងពេលនេះ អ្នកនាងនិងស្វាមី ហាក់សប្បាយរីករាយយ៉ាងខ្លាំង ព្រោះទើបតែទទួលបានកូនស្រីជាទីស្រឡាញ់ម្នាក់ជាចំណងដៃ ក្រោយសម្រាលបានជោគជ័យ។ យ៉ាងណាមិញ កូនស្រីរូបនេះត្រូវ បានមហាជននាំគ្នា…

សហព័ន្ធប៉េតង់រៀបចំការប្រកួតជម្រើសជាតិផ្ទៃក្នុង ស្វែងរកជ័យលាភី ទៅប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរៀបចំ ការប្រកួតកីឡាប៊ូល និង ប៉េតង់ផ្ទៃក្នុងនៃក្រុមជម្រើសជាតិតាមជំនាញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រិតសម្រាំងរកកីឡាករ កីឡាការិនីជ័យលាភីទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ។ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន…

គុនល្បុក្កតោកម្ពុជាឈ្នះមេដាយមាស៣ និងប្រាក់២ ព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក

កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស ៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក (the 2021 international martial arts contest) តាមប្រព័ន្ធអនឡាញ ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ជ័យលាភីមេដាយមាស-ប្រាក់សរុប៥វិញ្ញាសា ដែលប្រភេទកីឡាគុនល្បុក្កតោដណ្តើមបានពីព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះពិភពលោក២០២១នេះ រួមមាន៖…