ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នារសៀលថ្ងៃទី២៩ វិច្ឆិកា នេះ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានចុះប្រតិបត្តិការឡោមព័ន្ធទីតាំងដីឡូត៍មួយកន្លែង ហើយកំពុងត្រួតពិនិត្យទូកុងតឺន័រ ដែលសង្ស័យថា មានពាក់ព័ន្ធនឹងគ្រឿងញៀន។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលទៅផ្តិតយករូបភាពឡើយ ថែមទាំងធ្វើការដកហូតយកកាមេរ៉ារបស់អ្នកកាសែត ហើយចុចលុបរូបភាពចោល មិនតែប៉ុណ្ណោះសមត្ថកិច្ចបានយកកាមេរ៉ាធំថតមកលើអ្នកកាសែតទៀតផង មិនដឹងថា មានគោលបំណងអ្វីឡើយ។
សេចក្ដីរាយការណ៍បានបញ្ជាក់ទៀតថា ក្រោយពីឆែកឆេរហើយ គេមិនទាន់ដឹងថាមានសារធាតុញៀននោះទេ ដោយឃើញមានកេសត្រី ហើយត្រូវបានសមត្ថកិច្ចស៊ីវិលដឹកចេញ គ្រាន់តែប្រាប់អ្នកកាសែតថា ដឹកយកទៅពិនិត្យ៕
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖
មតិយោបល់