ព័ត៌មានជាតិ

ចេញពីលក់ដូរនៅផ្សារ ត្រូវចោរឆក់កាបូបយកទៅបាត់!.

ភ្នំពេញ: ស្រី្តម្នាក់ជិះម៉ូតូតាមផ្លូវក៏ត្រូវចោរដៃស្អិត២នាក់ ជិះម៉ូតូមួយគ្រឿងតាមពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយយកទៅបាត់រួចគេចខ្លួនបាត់ដោយសុវត្ថភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ញ៉ឹម ស្រីរត្ន័ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរនៅផ្សារទឹកថ្លា ស្នាក់នៅក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ ដោយមានស្រុកកំណើតនៅភូមិព្រឹសលើ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមផ្លូវ២៧១ ទិសដៅពីជើងទៅត្បូងនៅទល់មុខសទ្បាពោះគោ៣៣៣ ខណ:នោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បានធ្វើសកម្មភាព ឆក់កាបូបពីគាត់សម្រេចបណ្តាលឲ្យគាត់ដួលម៉ូតូ រងរបួសគ្រេចកដៃខាងឆ្វេង ត្រូវបានប្រជាពលរដ្ឋនៅម្តុំនោះបានយកប្រេងកូទ្បាមកជួយរឹតផងដែរ។

ជនរងគ្រោះបានប្រាប់បន្ថែមថានៅក្នុងកាបូបដែលចោរឆក់យកទៅនោះ រួមមាន ទូរសព្ទម៉ាក IPhone មួយគ្រឿង និងលុយមួយចំនួន។ ទោះជាយ៉ាងណា ជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងនោះទេ ៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់