ព័ត៌មានជាតិ

ស្រ្តីកត់កន្ទុយលេខម្នាក់យំឡាំប៉ា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញៈ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ លោក ម៉េង វិមានតារ៉ា អធិការនគរបាលរងខណ្ឌ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងកត់ន្ទុយលេខដ៏ធំមួយកន្លែងដោយធ្វើការឃាត់ខ្លួនបានស្ត្រីដែលជាមេកន្ទុយលេខ ហើយដកហូតបានប្រាក់ចំនួន កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១១៩១B ផ្លូវបេតុង ក្នុងបុរីសូនី ភូមិឬស្សី១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានប្រាប់ឱ្យដឹងថា ដើម្បីចូលរួមក្នុងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់នោះ គណៈបញ្ជាការខណ្ឌរបស់លោកតែងតែបានចុះបង្ក្រាបនូវល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់ ជាពិសេសគឺល្បែងកន្ទុយលេខនេះតែម្តង។ ជាក់ស្តែងក្នុងពេលនេះដែរកម្លាំងរបស់លោកបានឆ្មក់ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែងនេះដោយបានធ្វើការឃាត់ខ្លួនបានស្ត្រីម្នាក់ឈ្មោះ ស្វាយ ពៅ ភេទស្រី អាយុ៤៤ឆ្នាំ ជាមេកន្ទុយលេខដោយដកហូតបានប្រាក់ដុល្លារសរុបចំនួនជាង១០០ដុល្លារ សហរដ្ឋអាមេរិក លុយខ្មែរចំនួន៨០ម៉ឺនរៀល រួមទាំងវត្ថុតាដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ក្រោយពីការឆ្មក់ចុះប្រតិបត្តិការណ៍នេះដែរស្ត្រីខាងលើរួមទាំងវត្ថុតាងដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

ចាប់កន្ទុយលេខ

មតិយោបល់