ព័ត៌មានជាតិ

សមត្ថកិច្ចនឹងបើកវិធានការត្រួតពិនិត្យ ការប្រើប្រាស់រថយន្តនិងទោចក្រយានយន្តដែលពាក់ស្លាកលេខ នគរបាលជាតិ នាពេលខាងមុខនេះ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ លេខ ១៣៣សជណ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានឲ្យដឹងថា នាពេលខាងមុខនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការត្រួតពិនិត្យការប្រើប្រាស់រថយន្ត និងទោចក្រយានយន្តដែលពាក់ស្លាកលេខ នគរបាលជាតិ ដើម្បីបង្ការទាប់ស្កាត់ និងបង្ក្រាបការប្រើប្រាស់យានយន្តពាក់ស្លាកលេខ នគរបាលជាតិ ផ្ទុយពីគោលការណ៍ច្បាប់ និងបទដ្ឋានណែនាំ ដែលប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ៕

មតិយោបល់