ព័ត៌មានជាតិ

ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ បន្ទាប់ពីដឹកឈើគ្រញូង១ដើមតម្លៃជាង១០ម៉ឺនដុល្លារ

កំពង់ធំៈ មេឈ្មួញរកស៊ីដឹកឈើគ្រញូងដុះស្លែរាប់សិបឆ្នាំម្នាក់ ចុងក្រោយអស់លក្ខណ៍ ត្រូវឃាត់ខ្លួនក្រោយការបញ្ជាផ្ទាល់របស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំ ដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ខណៈពេលដែលជនសង្ស័យកំពុងតែធ្វើសកម្មភាពដឹកឈើគ្រញូង ដែលមានមុខកាត់៦០ ប្រវែង១៨ម៉ែត្រចេញពីក្នុងព្រៃតែត្រូវបែកធ្លាយព័ត៌មាន រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបាន។

តាមកម្លាំងបង្រ្កាបបទល្មើសរបស់ខេត្ត បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិឆ្ឆិកា ឆ្នាំ២០១៦ មានការកាប់ឈើគ្រញូង១ដើម ដែលមានឈ្មោះ អែម ហាត់ ជាមេឈ្មួញដុះស្លែ បានដឹកកម្មករទៅទីតាំងឈើដើម្បីចាត់ចែងដឹកតាមរយៈរថយន្ត ប៊ុកស័រ ខណៈនោះសមត្ថកិច្ចបានបើករថយន្តតាម តែដោយសារតែផ្លូវពិបាកពេក ទើបធ្វើឲ្យរថយន្តរបស់ជនសង្ស័យបើកគេចខ្លួនបាត់ ចំណែកឈើគ្រញូងដែលដឹកនឹងប៊ុកស័រ បានបំវាងដានសមត្ថកិច្ច យកទៅលាក់ទុក ទើបតែថ្ងៃទី២៩ ខែវិឆ្ឆិកា ទើបសមត្ថកិច្ចប្រទះឃើញរថយន្ត ១បាំងកន្លះដែលជារថយន្តមុខសញ្ញា សមត្ថកិច្ចតាមចាប់កាលពីយប់មុន ទើបសមត្ថកិច្ចដកឡាន និងឃាត់មនុស្សដែលមានឈ្មោះ អែម ហាត់ ភេទប្រុស អាយុ ២៧ឆ្នាំ ពីបទប្រមូល និងដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ព្រមទាំងរថយន្ត១គ្រឿង ម៉ាកNAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-5383។

ក្រោយពីឃាត់ជនសង្ស័យ សមត្ថកិច្ចឆែកឆេរទូរសព្ទ បានប្រទះឃើញភស្តុតាងជាច្រើនដូចជារូបឈើគ្រញូងដែលបានកាប់ប្រុងដឹកចេញ មានដាក់តំលៃ២០ម៉ឺនដុល្លារឲ្យភាគគីអ្នកទិញ ព្រមទាំងបែបប៉ាន់ខ្នាតឈើគ្រញូងសម្រាប់ការលក់ទិញ រួមទាំងវិក័យប័ត្រទូទាត់ វេលុយជាច្រើនដែលពាក់ព័ន្ឋនឹងការរកស៊ីឈើគ្រញូង ទើបសមត្ថកិច្ចបញ្ជូនជនសង្ស័យ អែម ហាត់ មកកាន់តុលាការខេត្តកំពង់ធំ។

លោក អែម ហាត់ ត្រូវបានគេដឹងថា ជាឈ្មួញឈើគ្រញូងដុះស្លែ ប្រចាំស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយសារកន្លងមកសមត្ថកិច្ចធ្លាប់ហ៊ុំព័ទ្ធផ្ទះទាំងយប់ ដោយសារការដឹកឈើគ្រញូងចូលផ្ទះ ហើយបានរំដោះចេញផ្លូវក្រោយផ្ទះ រហូតមកដល់ពេលនេះ បានប្រើស្តាយដើមដឹកឈើបំវាងសមត្ថកិច្ចចុះឡើង ធ្វើឲ្យផ្អើលទាំងខេត្តកំពង់ធំ ថែមទាំង បានយកឈើគ្រញូង១ដើម ដែលមានមុខកាត់៦០ ប្រវែង១៨ម៉ែត្រយកទៅលាក់ទុក តែសមត្ថកិច្ចបានចុះដល់កន្លែងកាត់ឈើទាំងយប់ រួមទាំងរូបភាពឈើក្នុងទូរសព្ទរបស់ជនសង្ស័យដែលជាភស្តុតាងគ្រប់គ្រាន់ក្នុងការកសាងសំណុំរឿងតាមនីតិវិធី រីឯកការរុករកឈើគ្រញូងយក្ស និងឈើប្រមូលទិញ បានលាក់ទុកក្នុងព្រៃសមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្រាវជ្រាវទីតាំងលាក់ទុក។

ប្រភពព័ត៌មាន បានបញ្ជាក់ថា ការដឹកជញ្ជូនឈើគ្រញូងដោយខុសច្បាប់នេះ មិនមែនទើបតែធ្វើសកម្មភាពនោះទេ កាលពីមុនសាច់ញាតិ បងប្អូនលោក អែម ហាត់ មានទាំងឃ្លាំងសម្រាប់ស្តុកឈើគ្រញូងមករាប់សិបតោនសម្រាប់ ដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម។ មុខរបររកស៊ីប្រភេទនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន ទាំងនេះ គឺត្រូវបានគេដឹងថាលោក អែម ហាត់ មានខ្នងបង្អែកឈរនៅពីក្រោយ រងចាំអន្តរាគមន៍ ថែមទាំងត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចមួយចំនួនធំ៕

ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់ឃាត់ខ្លួនឈ្មួញឈើដុះស្លែម្នាក់

មតិយោបល់