ព័ត៌មានបច្ចេកវិទ្យា

មុខងារថ្មីរបស់ Messenger ដាក់ហ្គេមឲ្យលេងប្រកួតគ្នាជាមួយ Friend

games-titles-2

បណ្តាញសង្គម Facebook កាលពីថ្ងៃអង្គារ បានចេញមុខងារពិសេសមួយ ដែលអនុញាតឲ្យអ្នកប្រើប្រាស់ លេងហ្គេមដ៏ពេញនិយមដូចជា Pac-Man និង Space Invaders នៅលើ Messenger ក្រុមហ៊ុនកំពុងជំរុញ ឲ្យអ្នកប្រើប្រាស់ចំណាយពេលទៅលើកម្មវិធី Messenger បន្ថែម។

មុខងារថ្មីពិសេសនេះ បានចេញមកនៅលើប្រទេសទាំង៣០ ជាមួយហ្គេមចំនួន ១៧ ដែលនឹងដាក់នូវលើប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី និង Android ជំនាន់ថ្មី (bit.ly/2gSgmMb)។
អ្នកប្រើប្រាស់ណាដែលកំពុងធ្វើការជជែកគ្នា នៅលើកម្មវិធី Messenger អាចចុចលើគ្រាប់សញ្ញាហ្គេម និងជ្រើសរើសយកហ្គេមណាមួយមកលេង។ មុខងារនេះដែរ វាអនុញាតឲ្យអ្នកប្រើប្រាស់ អាចលេងប្រកួតគ្នា ជាមួយនឹងមិត្តភក្តិរបស់ពួកគេបានថែមទៀត។

untitled

សម្រាប់ប្រទេសកម្ពុជាយើង ពុំទាន់មានដំណើរការនូវមុខងារថ្មីមួយនេះទេ ប៉ុន្តែមិនប្រកដថា អត់មាននោះទេ។ សូមរង់ចាំតាមដានទាំងអស់គ្នា សម្រាប់ការបញ្ចេញកំណែរទម្រង់ថ្មីរបស់កម្មវិធី Messenger។

ខាងក្រោមជាវីដេអូបង្ហាញពីលក្ខណ:មុខងារពិសេសថ្មីមួយនេះ៖

មតិយោបល់