ព័ត៌មានជាតិ

វៃគ្នាផ្អើលពេញរោងការមានអីអាណាព្យាបាលខាងកូនស្រីប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទប្រើហឹង្សាដោយចេតនាបង្កឲ្យមានរបួសស្នាម ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២១និង៤០នាទីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចរោងការផ្ទះរបស់បងប្រុសហឹមហ៊ន អាយុ ៥៦ឆ្នាំស្ថិតនៅភូមិត្រាចក្រោលឃុំបឹងខ្នារស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុបងប្រុសឈ្មោះ​ ហឹម ហ៊ន បានរៀបចំមង្គលការកូននៅចំណុចខាងលើ លុះដល់ថ្ងៃកើតហេតុជនបង្កឈ្មោះ ឡាច ឡាយ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងជនរងគ្រោះឈ្មោះ ដូត នឹម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្រាចក្រោល ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ អ្នកទាំងពីរក៏បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការនេះផងដែរ ខណៈហូបចុកស្រវឹងរៀងៗខ្លួនអ្នកទាំងពីរទាក់សម្តី និងគ្នាបង្កឲ្យមានទំនាស់ពាក្យសម្តីធ្វើឲ្យជនសង្ស័យឈ្មោះ​ ឡាច ឡាយ ទប់កំហឹងមិនបានស្ទុះទៅវាយជនរងគ្រោះឈ្មោះ ​ដូត នឹម បណ្តាលឲ្យរងរបួសលើផ្ទៃមុខ និងក្បាលក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន។
រីឯជនសង្ស័យឈ្មោះ ឡាច ឡាយ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្តទៅតាមនីតិវិធី៕

មតិយោបល់