ព័ត៌មានជាតិ

ប្រទះឃើញគ្រាប់បែក១គ្រាប់ ត្រូវជនមិនស្គាល់មុខយកមកផ្លុងចោល នៅកំពង់ឆ្នាំង!

កំពង់ឆ្នាំង: នៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋឈ្មោះ ពុំ សុផល ភេទប្រុស អាយុ៤៣ឆ្នាំ ម្ចាស់ដីភូមិ (កន្លែងចិញ្ចឹមគោ) មានទីលំនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ បានប្រទះឃើញគ្រាប់បែក១គ្រាប់ ក្នុងចំណុចដីរបស់ខ្លួន ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

គ្រាប់បែក១គ្រាប់(មិនស្គាល់ម៉ាក)ផលិតនៅប្រទេស(ចិន) ត្រូវបានជនមិនស្គាល់មុខនឹង(អត្តសញ្ញាណ) បានយកមកផ្លុងចោល នៅកន្លែង ចិញ្ចឹមគោរបស់គាត់ មិនដឹងពីពេលណា គឺទើបតែប្រទះឃើញនៅវេលាម៉ោងកើតហេតុ។

ក្រោយពីម្ចាស់ដីភូមិ(កន្លែងចិញ្ចឹមគោ) បានរាយការណ៍ កម្លាំងយើងបានចុះទៅពិនិត្យកន្លែងកើតហេតុរួចបានយកគ្រាប់បែកនេះមករក្សាទុកនៅប៉ុស្តិ៍នគរបាលកំពង់ឆ្នាំង ដើម្បីធ្វើការស្រាវជ្រាវ នឹងបន្តទំនាក់ទំងជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីបញ្ជូនយកទៅរក្សាទុក៕

មតិយោបល់