ព័ត៌មានជាតិ

រថយន្តដឹកទឹកសុទ្ធ បើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់ដាច់សាច់ភ្លៅ

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលយុវជនម្នាក់ស្រវឹង បើករថយន្តដឹកទឹកសុទ្ធ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូ រងរបួសធ្ងន់ដាច់សាច់ភ្លៅនិងម្នាក់ទៀតរងរបួសស្រាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកហូរលិចមួយ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា យុវជនអ្នកបើកបររថយន្ត បង្កមានឈ្មោះ នាគ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះទាំងពីមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ដឹកទឹកសុទ្ធ ពាក់ស្លាកលេខ ភ្នំពេញ 2I-1992 បើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿនស្ថិតក្នុងសភាពស្រវឹងជោគជាំ ក្នុងទិសដៅពីជើងមកត្បូង លុះបានមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក សូគុណ ពាក់ស្លាកលេខ កណ្តាល 1K-7909 ដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ ក្នុងទិសដៅស្របគ្នាពីជើងមកត្បូង ត្រូវបានរថយន្តបង្កបុកចំពីក្រោយម៉ូតូយ៉ាងពេញទំហឹង អូសជិត៥០ម៉ែត្រ បណ្តាលឲ្យបុរសចំណាស់ម្នាក់ ដាច់សាច់ភ្លៅរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។ ភ្លាមៗនោះដែរត្រូវបានគេបញ្ជូនតាមរថយន្តសង្គ្រោះរបស់ស្នងការនគរបាលខេត្តកណ្តាល ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុ រថយន្តបង្កនិងម៉ូតូ ត្រូវបានកម្លាំងជំនាញចរាចរណ៍ អូសយកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរចារណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

https://youtu.be/TvWSEmASEKI

មតិយោបល់