ព័ត៌មានជាតិ

បុរសម្នាក់យកពូថៅកាប់ទៅលើមនុស្ស៣នាក់បណ្តាលឲ្យម្នាក់ស្លាប់២នាក់របួសធ្ងន់

ព្រះសីហនុ: ជនដៃដល់ម្នាក់ ត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ខ្លួនបានប្រគល់ឲ្យនគរបាលឃុំអណ្តូងថ្ម បន្ទាប់​ពី​ជនដៃដល់រូបនេះបានយកពូថៅ ទៅកាប់សំពងលើមនុស្សប្រុសស្រី៣នាក់ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង២នាក់ទៀតរង​របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤៥នាទី យប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ស្ថិតនៅចំណុចក្រុមទី៥ ភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចនគរបាលឃុំអណ្តូងថ្ម បានឲ្យដឹងថា ជនដៃដល់ខាងលើនេះ មានឈ្មោះ ឈ្មោះ ផាន់ ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះដែលត្រូវបានជនដៃដល់ កាប់រហូតបណ្តាលឲ្យស្លាប់ និង​របួសធ្ងន់ខាងលើនេះ ទី១មានឈ្មោះ ឈួន ស្រីល័ក្ខ ភេទស្រីអាយុ៣១ឆ្នាំ មុខរបរកសិករ (ស្លាប់ក្រោយពេលបញ្ជូនមក​សង្គ្រោះ​នៅគ្លីនិកស្រុកព្រៃនប់) ។ជនរងគ្រោះទី២ឈ្មោះ យ៉ូង ឆាយ ភេទប្រុស អាយុ៣៦ឆ្នាំមុខរបរជាងក្រឡឹង រងរបួសធ្ងន់ ។ និងជន​រងគ្រោះទី៣ឈ្មោះ ឆាយ ដាលីន ភេទស្រី អាយុ១៥ឆ្នាំ(ត្រូវជាកូនបង្កើតរបស់ឈ្មោះយ៉ូង ឆាយ) រងរបួសធ្ងន់បញ្ជូនទៅព្យាបាល​នៅភ្នំពេញ ។ អ្នកទាំងបីមានទីលំនៅចំណុចកើតហេតុខាងលើ ។

បច្ចុប្បន្នជនដៃដល់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរ​បាល​ស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

កាប់សម្លាប់

កាប់សម្លាប់

កាប់សម្លាប់

កាប់សម្លាប់

កាប់សម្លាប់

មតិយោបល់