ប៉ៃលិនៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតមកត្រឹមរសៀលថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់ភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងប៉ៃលិន ធ្វើឲ្យកម្ពស់ទឹកស្ទឹងប៉ៃលិន ឡើងដល់កម្ពស់១,៨ ម ដែលជាធម្មតាទឹកស្ទឹងនេះ ហូរត្រឹមកម្ពស់០,៥ ម ប៉ុណ្ណោះ ។
សូមបងប្អូនប្រជាពលរដ្ឋ ដែលនៅតាមដងស្ទឹង ពិសេសបងប្អូន ដែលកំពុងលេងទឹកស្ទឹង មេត្តាប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុណាមួយ៕
មតិយោបល់