ព័ត៌មានជាតិ

ជនជាតិអូស្ត្រាលីម្នាក់ ដេកស្លាប់បន្ទប់ទឹក ផ្ទះសំណាក់ទន្លេសាប

ភ្នំពេញៈ ជនជាតិអូស្ត្រាលីម្នាក់ បានដេកស្លាប់នៅបន្ទប់ទឹកជាន់ទី២ បន្ទប់លេខ២០២ សង្ស័យខ្យល់គរដួលស្លាប់។ ហេតុការណ៍ខាងលើនេះ កាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះសំណាក់ទន្លេសាប លេខ៤ និង៦ ផ្លូវ១០៤ ក្រុម៨១ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ALLEN MARK WAYNE ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិអូស្ត្រាលី ជាអ្នកទេសចរ កាន់លិខិតឆ្លងដែនលេខ N៩១៤២៧១៤។

ប្រភពពីមេការផ្ទះសំណាក់បានឲ្យដឹងថា ជនបរទេសខាងលើបានចូលមកស្នាក់បន្ទប់លេខ២០២ តាំងពីថ្ងៃទី១៥ តុលា ២០១៦ ហើយកាលពីល្ងាចម៉ោង៥ថ្ងៃទី៣០ វិច្ឆិកា២០១៦ ចុះមកអង្គុយលេងធម្មតា។ លុះដល់ព្រឹកថ្ងៃកើតហេតុ ដោយមិនឃើញជនរងគ្រោះចាកចេញពីបន្ទប់ ហើយពេលនោះអ្នករៀបចំបន្ទប់ក៏ឡើងរៀប ស្រាប់តែធុំក្លិនស្អុយ ហើយបានគោះទ្វារគ្មានការឆ្លើយតប ទើបខាងផ្ទះយកសោចាក់ ក៏ឃើញជនជាតិអូស្ត្រាលីរូបនោះ ដេកស្លាប់នៅក្នុងបន្ទប់ទឹក ហើយបានរាយការណ៍ជូនសមត្ថកិច្ច ចុះមកត្រួតពិនិត្យ។

បច្ចុប្បន្នសពជនរគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅតម្គល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅរុស្ស៉ី ដើម្បីឲ្យខាងមន្ត្រីរជំនាញធ្វើកោសល្យវិច័យ។ បន្ទាប់ពីកម្លាំងជំនាញចុះធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង៕

photo_2016-12-01_11-33-21photo_2016-12-01_11-33-25photo_2016-12-01_11-33-30photo_2016-12-01_11-33-17photo_2016-12-01_11-33-19

មតិយោបល់