ព័ត៌មានជាតិ

កងទ័ពកម្ពុជា ព្រមានក្រុមឈុតខ្មៅថៃ ដែលដាក់បង្កៃគ្រាប់បែកក្នុងដីខ្មែរ

បាត់ដំបង: កងទ័ពជួរមុខរបស់កម្ពុជា ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានធ្វើការព្រមានយ៉ាងមុតមាំ ដល់កងទ័ពឈុតខ្មៅថៃ ក្នុងអង្គភាពកងរយលេខ៥៤១ ដែលបានយកគ្រាប់បែកដៃមកដាក់បង្កៃក្នុងចម្ការដំឡូង ស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ក្បែរបង្គោលព្រំដែនដោយមិនទាន់ដឹងមូលហេតុ។

តាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកកម្រៀង ខេត្តបាត់ដំបង បានបញ្ជាក់ថាកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកអនុសេនីយ៍ត្រី សាត់ សុផាន់ណារិទ្ធិ នាយប៉ុស្តិ៍អូរជ្រៃ បានដឹកនាំកម្លាំងក្នុងអង្គភាពមួយចំនួន ដើម្បីចុះប្រតិបត្តិការល្បាតជាលក្ខណ:ឯកតោភាគី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

របាយការណ៍បានបន្តថា នៅពេលដែលកម្លាំងល្បាតដល់ចំណុច ខាងត្បូងបង្គោលសីមាលេខ៥៩ ក៏ប្រទះឃើញគ្រាប់បែកដៃប្រភេទផ្លែទឹកដោះគោមួយគ្រាប់ ដែលត្រូវបានគេដាក់បង្កៃនៅក្នុងចម្ការដំឡូងរបស់ប្រជាកសិករខ្មែរ ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ នៅពេលនោះដែរ កម្លាំងបានរាយការណ៍ទៅមេបញ្ជាការវរ: ដើម្បីសុំវិធានការ លោកមេបញ្ជាការបានបញ្ជាឲ្យយកខ្សែព័ទ្ធជុំវិញ និងមិនអនុញ្ញាតឲ្យដកកម្លាំងចេញពីចំណុចនោះជាដាច់ខាត ដោយនៅរង់ចាំឃ្លាំមើលដើម្បីចង់ដឹងថា នរណាជាអ្នកមកដាក់បង្កៃគ្រាប់បែកនេះ ព្រមទាំងបានផ្តល់ព័ត៌មាននេះទៅកម្លាំងស៊ីម៉ាក់ផងដែរដើម្បីត្រៀមចុះទៅត្រួតពិនិត្យ។លុះនៅវេលាម៉ោង១០និង៥០នាទី គេសង្គេតឃើញថា ខាងភាគីទាហានឈុតខ្មៅថៃក្នុងកងរយលេខ៥៤១ បានឆ្លងដែនចូលមកដោះគ្រាប់នោះយកទៅវិញដោយពួកគេមានគ្នាចំនួនពីរនាក់ ហើយក៏បានសុំទោសដល់កងកម្លាំងកម្ពុជាផងដែរ ខណ:ដែលពួកគេបានប្រទះកម្លាំងកម្ពុជានៅឃ្លាំចាំមើលសកម្មភាពនៅទីនោះ។

ខណ:នោះដែរ ក៏មានការចូលរួមពិនិត្យពីខាងកងល្បាតចំណុះកងការពារព្រំដែនលេខ៥០៤ផងដែរ ដោយកងកម្លាំងកម្ពុជាបានធ្វើការព្រមាន និងសំណូមពរ
ដល់ភាគីថៃកុំឲ្យមានករណីបែបនេះកើតឡើងតទៅទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដែលរស់នៅក្នុងតំបន់នេះ ដោយសារតែពួកគេមិនបានដឹងជាមុន ពេលនោះដែរកម្លាំងរបស់ភាគីថៃ បានប្រមូលយកគ្រាប់បែកដៃនោះវិលត្រឡប់ចូលទៅដីរបស់គេវិញ ក្រោយពីទទួលបានការណែនាំពីកងទ័ពកម្ពុជា៕

មតិយោបល់