ឧត្តរមានជ័យ: ផ្ទះតាម៉ុក ដែលគេតែងតែស្គាល់ថា ជាសារមន្ទីរមួួយ ដែលមានភាពទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅរសៀលម៉ោង៣ ថ្ងៃទី០៣ ឧសភា មុននេះបន្តិច ត្រូវខ្យល់បោកបក់ វាយប្រហារ រងការខូចខាត តួរផ្ទះមួយចំនួន។
យោងទៅតាម ព័ត៌មាន របស់មន្ទីរទេសចរណ៍ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ” ខ្យល់ព្យុះ យ៉ាងខ្លាំង នៅស្រុកអន្លង់វែង កាលពីវេលាម៉ោង៣ រសៀល ថ្ងៃនេះ ធ្វើឱ្យ ផ្ទះតាម៉ុក សារមន្ទីរ ត្រូវបានខូចខាត នូវអង់តែនវិទ្យុ ដែលបានបន្សល់ពីរបបកម្ពុជា ប្រជាធិបតេយ្យ របើកព្រំដំបូល និងរលំបាក់មែកដើមស្វាយ អស់ជាច្រើន “៕
មតិយោបល់