កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្នុងទឹកទន្លេបាទី ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ចាន់ ប្រុញ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែឆ្នាំដដែល ជនរងគ្រោះបានដើរនៅលើទំនប់ស្ថិតក្នុងភូមិកោះខ្នុរ ដោយមានសភាពស្រវឹងស្រា មិនដឹងដើរទៅណានោះទេ លុះដល់វេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ មានប្រជាលពរដ្ឋដើររកខ្យងនៅក្នុងទឹកទន្លេខាងលើ ក៏ប្រទះឃើញសពជនរងគ្រោះអណ្ដែកទឹក រួចរាយការណ៍មកសមត្ថកិច្ច បានពិនិត្យរួមមាន៖ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពឃើញថា សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីព្រហ្មទណ្ឌឡើយ។
ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់