ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនចុងភៅជនជាតិចិនម្នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង០៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងបៀរចិន) ចំណុចក្នុងបន្ទប់ជួលជាន់ផ្ទាល់ដី សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី យុាំង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរចុងភៅ ជនជាតិចិន ស្នាក់នៅបន្ទប់លេខ១០១៦ សណ្ឋាគារវិនសិននេស ផ្លូវណតប៊្រីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ដកហូត៖
-ទូហ្គេមបាញ់ត្រី ៣គ្រឿង
-បៀរចិន ៤ឈុត
-តុ ៣ រក្សាទុកនៅសាលាខណ្ឌសែនសុខ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់