អង់គ្លេស៖នៅក្នុងគោលបំណងដើម្បីការការពារសុវត្ថិភាព ជូនដល់តារាបាល់ទាត់របស់ក្លិប ជើងខ្លាំងរបស់អាល្លឹម៉ង់ Bayern Munich ប៉ូលិសជាច្រើនត្រូវបានគេកេណ្ឌ មកកាន់ ព្រលានយន្តហោះ Manchester ។មើលទៅតាមរូបភាព វាហាក់ដូចជា Ribery បានធ្វើរឿងអ្វីមួយខុស ឬ ក៏ប៉ះទង្គិចជាមួយនឹងអ្នកគាំទ្រ គូប្រកួតចឹង ក៏ប៉ុន្តែផ្ទុយស្រឡះ ប៉ូលិសគ្រាន់តែចង់ឲ្យ តារាបាល់ទាត់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ មានសុវត្ថិភាពតែប៉ុណ្ណោះ។
តែទោះជាយ៉ាងណា ក្នុងន័យផ្តល់ សុវត្ថិភាពនេះ ដែរ អ្នកគាំទ្ររបស់ក្លិប Bayern Munich នៅលើទឹកដីអង់គ្លេស នៅតែអាច យកហត្ថលេខារបស់ កីឡាករខ្លួនពេញចិត្ត រួមទាំងការថតរូបផងដែរ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ក្លិប បិសាចក្រហម នឹងទទួលភ្ញៀវ Bayern Munich នៅរាត្រីថ្ងៃទី ១ ខែ មេសា នេះ វេលាម៉ោង ១ និង ៤៥ នាទី រំលងអធ្រាត្រ។ តើ ការទទួលភ្ញៀវនេះ Man Utd អាចរៀបចំជើងព្រួលស្រួលបួលដែរឬទេ ? ឬក៏ត្រូវចាញ់ ៣ – ០ ទៀត ?

មតិយោបល់