ព័ត៌មានជាតិ

Update: ពលរដ្ឋនៅខណ្ឌដង្កោ មានភ្លើងប្រើវិញ នៅរសៀលនេះ

ភ្នំពេញៈ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ ដែលបណ្ដាលឲ្យដាច់ភ្លើងក្នុងតំបន់មួយចំនួននៅខណ្ឌដង្កោ កាលពីព្រឹកមិញនោះ នៅមុននេះបន្តិច អគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រជាពលរដ្ឋនឹងមានភ្លើងប្រើឡើងវិញ នៅម៉ោង៣៖៣០នាទីរសៀល។

បើតាមអគ្គិសនីកម្ពុជា នៅវេលាម៉ោង៨៖៤៣នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ២ (GS2-F2B) ដែលបណ្តាលឲ្យដាច់ចរន្តនៅតំបន់មួយចំនួនស្ថិតនៅ ៖

(1) តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

(2) តាមបណ្តោយផ្លូវចំការដូង ចាប់ពីស្ពានដែកចំការដូង រហូតដល់ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីដាច់ចរន្តអគ្គិសនីនេះមូលហេតុបណ្ដាលមកពីបញ្ហាលើខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុលកំហូច ដើម្បីធ្វើការភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង៣៖៣០នាទីរសៀលនេះ៕

edc

មតិយោបល់