ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួន និងដកហូតដាវស៊ាំម៉ូរ៉ៃ មួយដើម កាលពីវេលាម៉ោង ៣និង៣០នាទី រំលងអាធ្រាត ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលេខ៦២R កែងផ្លូវ១០៥ ស្ថិតនៅក្នុងក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនទី១ឈ្មោះ ឯម វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅឃ្លាំងស៊ីម៉ង់ត៍ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ទី២ឈ្មោះ យាំង សុភ័ក្រ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងជនសង្ស័យទី៣ឈ្មោះ ដាន់ លីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅឃ្លាំងស៊ីម៉ង់ត៍ នៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ព្រមទាំងបានដកហូតដាវស៊ាំម៉ូរ៉ៃ មួយដើម និងម៉ូតូ មួយគ្រឿង ម៉ាកវ៉េវ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1N-4189។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី២ ខែធ្នូ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការជិះល្បាតនៅក្នុងមូលដ្ឋាន ខណៈពេលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យទាំង ៣នាក់ជិះម៉ូតូឌុបគ្នា ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញដាវស៊ាំម៉ូរ៉ៃចំនួន ១ដើម ហើយកម្លាំងសមត្ថកិច្ចបាននាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីការសាងសួរ។

ក្រោយពីធ្វើការសាកសួររួចមក ពួកគេបានសារភាពថា មុនដំបូងពួកគេទាំង៣នាក់បានឃើញក្រុមក្មេងស្ទាវដេញវាយគ្នា ហើយបានបោះចោលដាវស៊ាំម៉ូរ៉ៃ ដោយឃើញដូចនោះ ពួកគេទាំង៣នាក់បានឈប់ម៉ូតូ រួចចុះមករើសដាក់លើម៉ូតូ។ ក្រោយមក ពួកគេទាំង ៣នាក់ក៏ជិះម៉ូតូចេញពីកន្លែងនោះ ខណៈពេលដែលធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ឲ្យឈប់ និងឆែកឆេររកឃើញដាវស៊ាំម៉ូរ៉ៃតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ប្រើប្រាស់អាវុធខុសច្បាប់ប្រើប្រាស់អាវុធខុសច្បាប់ប្រើប្រាស់អាវុធខុសច្បាប់ប្រើប្រាស់អាវុធខុសច្បាប់ប្រើប្រាស់អាវុធខុសច្បាប់ប្រើប្រាស់អាវុធខុសច្បាប់

https://youtu.be/JydkzPA4y8A

មតិយោបល់