ព័ត៌មានជាតិ

លោះព្រលឹងអស់! ប្រទះឃើញសពបុរសដេកស្លាប់ ក្បែរវាលស្រែ

បាត់ដំបង: កាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ នៅចំណុចក្បែរភ្លឺស្រែពីខាងជើងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ហែ អាន ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅក្រុមទី៩ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុក មោងឬស្សីខេត្តបាត់ដំបង គាត់មានសតិមិនគ្រប់ ចេះតែដើរ ដោះខោដោះអាវ និងផឹកស្រាជាប្រចាំ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីក្រាំង ចុះមកដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសព សន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់