ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង!

ព្រៃវែងៈ លោកអធិការស្រុកពាមរក៏បានប្រាប់ Post News ថា មានករណីបុរសម្នាក់ត្រូវបានឆក់ខ្សែរភ្លើងស្លាប់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក)។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំងយ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើទូក មានទីលំភូមិឃុំខាងលើ។

មូលហេតុមកពីជនរងគ្រោះបានទៅកាន់ជព្ជាំងផ្ទះ ដែលធ្វើអំពីសង្ក័សីដែលមានខ្សែភ្លើងឆ្លងកាត់ហើយត្រូវឆ្លងចរន្តអគ្គសនី បណ្តាលឲ្យឆក់ស្លាប់តែម្តង។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់