ព័ត៌មានជាតិ

ប្រទះឃើញអាវុធAKស្វ័យបត់១ដើមក្នុងគុម្ពត្រែង

កណ្តាលៈ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ មានករណីប្រជាពលរដ្ឋរើសបានអាវុធ១ដើមប្រភេទAK ត្រង់ចំណុចចុងព្រែកតាព្រីង ក្នុងភូមិព្រែកតាព្រីង ឃុំសិត្បូ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ រិទ្ធ មករា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល បានដើររកចាក់កណ្ដុរនៅទីតាំងខាងលើ ក៏ប្រទះឃើញអាវុធធុនAK(ស្វ័យបត់)១ដើម លេខ50845 គ្មានបង់ ដែលមានជនមិនស្គាល់មុខបានយកទៅបោះចោលនៅក្នុងគុម្ពត្រែង បន្ទាប់មក ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដើម្បីចុះពិនិត្យ និងស្រាវជ្រាវ។

បច្ចុប្បន្ន អាវុធនេះប៉ុស្តិ៍រដ្ឋបាលសិត្បូបានយកមករក្សាទុកដើម្បីពិនិត្យ និងស្រាវជ្រាវបន្តរួចហើយ៕

អាវុធAKអាវុធAKអាវុធAK

មតិយោបល់