ទីក្រុង Rio De Janeiro ( 15/08/13 ) : លោករដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ Paulo Bernardo បាននិយាយកាលពីថ្ងៃពុធម្សិលមិញថាការពន្យល់របស់លោករដ្ឋលេខាធិការរបស់អាមេរិក John Kerry លើករណីចារកម្មមកលើប្រទេសប្រេស៊ីលដោយទីភ្នាក់ងាររបស់ខ្លួននោះមិនមានប្រសិទ្ធិភាពនោះទេ។
លោក Bernado បាននិយាយបន្ថែមនៅក្នុងឱកាសនៃកិច្ចប្រជុំសភាថាប្រទេសប្រេស៊ីលមិនសប្បាយចិត្តនៅការផ្តល់ការបញ្ជាក់បែបនេះទេហើយពួកយើងនឹងយកករណីនេះទៅកាន់អន្តរជាតិនិងជាពិសេសគឺអង្គការសហប្រជាជាតិ។លោក Bernado សម្តែងការមិនពេញចិត្តយា់ងខ្លាំងចំពោះការបកស្រាយមូលហេតុរបស់លោក Kerry កាលពីថ្ងៃអង្គារនេះ។
លោករដ្ឋលេខាធិការអាមេរិកធ្លាប់បាននិយាយបកស្រាយពីមូលហេតុក្នុងការប្រើប្រាស់ប្រព័ន្ធឃ្លាំមើលរបស់ខ្លួនទៅកាន់ប្រទេសប្រេស៊ីលថាវាជាកម្មវិធិដែលទទួលស្គាល់ដោយច្បាប់របស់ប្រទេសអាមេរិកក្នុងការប្រើប្រាស់ចាំបាច់ទៅលើការការពារប្រជាពលរដ្ឋខ្លួនពីការវាយប្រហារនានាដូចជាធ្លាប់កើតមានកាលពីថ្ងៃ ទី11 កញ្ញា 2011 ហើយក្នុងគោលបំណងដើម្បីការពារប្រជាជាតិដទៃទៀតលើលោកពីការវាយប្រហារដោយភេវរកម្មផងដែរ។
លោក Bernado បានប្រកែកដោយនិយាយថាការឃ្លាំមើលនេះមិនមែនអាចគ្រាន់តែប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកម្មនោះទេតែវាអាចពាក់ព័ន្ធនឹងការធ្វើចារកម្មលើវិស័យឧស្សាហកម្មពាណិជ្ជកម្មនិងការទូតរបស់ប្រេស៊ីលផង៕
មតិយោបល់