ភ្នំពេញៈ ប្រជាពលរដ្ឋបានចាប់ជនសង្ស័យគាស់បន្ទប់ជួលដ៏សកម្មម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចនរគបាលប៉ុស្តិ៍ទឹកថ្លា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រុម៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈឺន សុផល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំមេមមាំងស្រុកព្រៃឈរ ខេត្តកំពងចាម។ បច្ចុប្បន្នស្នាក់ផ្ទះ ជួលសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីពេញ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញជនសង្ស័យខាងលើដើរមកម្តុំទីតាំងកើតហេតុ ហើយបានធ្វើសកម្មភាពយកលួសកែឆ្នៃឆ្កឹះសោបន្ទប់លួចយកទ្រព្យសម្បត្តិមួយចំនួនដូចជា ទូរសព្ទ៤គ្រឿង និងកាបូបលុយមួយ។
លោក សុខ ផល នាយប៉ុស្ដិ៍ទឹកថ្លាបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឡេង សុផល ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល បន្ទប់លេខ១១ ក្រុម
ភូមិចុងថ្នល់ខាងលិចទី៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខទី២ និងទី២ឈ្មោះ រិន សុផាត ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅជាមួយគ្នា។ ក្រោយពេលសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏បានប្រគល់សម្ភារៈឲ្យទៅជនរងគ្រោះវិញ។
បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា និងបញ្ជូនទៅអធិការនគបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕



មតិយោបល់