ព័ត៌មានជាតិ

Galaxy S2 អាច Update Jelly Bean បាន​នៅ​ខែក្រោយ​

galaxy-s2
កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ក្រុមហ៊ុន Samsung បាន​បញ្ជាក់​ពី​មុខងារ​ថ្មី ដែល​នឹង​ត្រូវ​បញ្ចេញ​សម្រាប់ Galaxy S II ជាមួយនឹង​ការ Update ឡើង Android Jelly Bean 4.12​។​
Jelly Bean ជា​ប្រព័ន្ធ​ដំណើរការ​មួយ​ដ៏​ល្អ ដែល​ត្រូវបាន​ផ្តល់ឲ្យ​ដោយ​ក្រុមហ៊ុន Google រួមជាមួយ​នឹង​មុខងារ​ដ៏​ច្រើន ហើយ​ក្រុមហ៊ុន Samsung ក៏​បាន​បញ្ចូល​មុខងារ​ផ្ទាល់​ខ្លួន​ផង​ដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកនាំពាក្យ​ក្រុមហ៊ុន Samsung បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន CNET ថា ក្រុមហ៊ុន​នឹង​បញ្ចេញ​នូវ Jelly Bean សម្រាប់ Galaxy S2 នៅក្នុង​ខែ​កុម្ភៈ ដែល​ដំបូង​គឺ​បញ្ចេញ​សម្រាប់​សឹង្ហ​បូរី និង​ប្រទេស​ជិតខាង​មួយចំនួន​មុន​ពេល​បញ្ចេញ​ជា​សកល​៕​

មតិយោបល់