ព្រះសីហនុៈ បុរសម្នាក់ជាកម្មករនេសាទបានស្លាប់ដោយសារលង់ទឹក ខណៈពេលរូបគេកំពុងនេសាទ ស្រាប់តែធ្លាក់ពីលើទូកភ្លាមៗនៅចំណុចកោះឫស្សី កាលពីព្រឹកព្រលឹម ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦នេះ។
បើតាមមិត្តភក្តិជនរងគ្រោះនៅលើទូកជាមួយគ្នាបានឲ្យដឹងថា ក្រោយជនរងគ្រោះធ្លាក់ទឹកគេក៏ជួយស្រង់យកបានភ្លាមៗដែរ ប៉ុន្តែពេលស្រង់ដាក់លើទូកហើយជនរងគ្រោះក៏បានស្លាប់ទៅ ហើយ។
បច្ចុប្បន្ន សាកសពបានដឹកមកកាន់ទំនប់រលកដើម្បីឲ្យសមត្ថកិច្ចពិនិត្យបន្ថែមមុននឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់