ព្រៃវែងៈ មានហេតុការណ៍មួយ បានធ្វើឲ្យផ្អើលយាយ តា ពេញផ្ទះបុណ្យ បន្ទាប់ពីលោកតាអាចារ្យបានខ្យល់គរស្លាប់ ខណៈរូបគាត់កំពុងតែសូត្រធម៌ឲ្យសាកសពឈ្មោះ វ៉េង សុផល ភេទស្រី អាយុ៤៩ឆ្នាំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។
ហេតុការណ៍ដែលបង្កឲ្យមានភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃនគរក្នុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា លោកតាអាចារ្យដែលខ្យល់គរស្លាប់នោះមានឈ្មោះ ឈឹម អំ អាយុ៨៣ឆ្នាំ មុខរបរជាអាចារ្យខ្មោច បានទៅសូត្រធម៌ និងរៀបចំពិធីបុណ្យនៅផ្ទះកើតហេតុខាងលើ ខណៈកំពុងតែសូត្រធម៌ ស្រាប់តែធ្លាក់ក្បាលមេក្រូពីដៃដាច់ផ្ងារមកក្រោយស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកោសល្យចវិច័យលើសាកសពបានឲ្យដឹងថា លោកអាចារ្យបានស្លាប់ ដោយសារខ្យល់គរ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់