កំពតៈ មន្ត្រីការិយាល័យអន្តោប្រវេសន៍ខេត្តកំពត បានឃាត់ខ្លួនបុរសជនជាតិអាមេរិចកាំងម្នាក់ដោយសារជនបរទេសរូបនេះ ប្រើប្រាស់ទិដ្ឋាការស្នាក់នៅហួសសុពលភាពចំនួន១៣៣ថ្ងៃ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២១០៦។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតនៃការិយាល័យអន្តោប្រវេសន៍ បានបញ្ជូនជនបរទេសឈ្មោះ MICHAEL WILLIAM DEWEY ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ទី១៩ ខែធ្នូ ឆ្នាំ១៩៦៩ សញ្ជាតិអាមេរិក កាន់លិខិតឆ្លងដែន លេខ499035282 ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមូលហេតុជនបរទេសរូបនេះស្នាក់នៅទិដ្ឋាការហួសសុពលភាពចំនួន១៣៣ថ្ងៃ គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦៕
មតិយោបល់