ភ្នំពេញៈ អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋអស់មួយខ្នង (ផ្ទះឈើលើថ្មក្រោម) ផ្អើលរថយន្តពន្លត់អគ្គិភ័យ ចេញមកអន្តរាគមន៍ បាញ់ពន្លត់អស់ចំនួន ៤គ្រឿង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចច្រកចូលផ្សារច្រាំងចំរះ ស្ថិតក្នុងសង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះទាំងក្មេងទាំងចាស់ចំនួន ៥នាក់ ខ្លះសម្រាកនៅខាងក្រោម ខ្លះទៀតសម្រាកនៅខាងលើយ៉ាងលង់លក់ស្រួល។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានអគ្គិភ័យឆាបឆេះ ចេញពីខាងក្រោយផ្ទះនៃជាន់ទី១ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច តេរាយការណ៍ប្រាប់
សមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរះភ្លាមៗ រួចហើយស្រែកឲ្យអ្នកជិតខាង ជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ ដើម្បីទប់ស្កាត់សិន រង់ចាំខាងសមត្ថកិច្ចមូលដ្ឋាន ហៅខាងរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ដើម្បីទប់ស្កាត់កុំឲ្យរាលដាល ទៅផ្ទះបងប្អូនដ៏ទៃទៀត។
ការខូចខាតឆេះផ្ទះខាងលើអស់ទាំងស្រុងតែម្តង ហើយមូលហេតុ គឺមកពីទុស្សេខ្សែភ្លើង៕
មតិយោបល់