ព័ត៌មានជាតិ

Update៖ រថយន្តបែនដឹកដី បើកមិនប្រយត្ន័ទៅបុករថយន្តនិងម៉ូតូ២គ្រឿងទៀត បណ្តាលឲ្យមនុស្ស៥នាក់របួសធ្ងន់ស្រាល

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកហ៊ីណូ ប្រភេទបែនដឹកដីមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័បណ្តាលឲ្យជ្រុលទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់និងស្រាល រួចបន្តជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។ ចំណែកម៉ូតូទាំង២គ្រឿងរួមនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៤០ នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខសាលាក្តីខ្មែរក្រហម តាមបណ្តោយផ្លូវជាតិលេខ៤
សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តបង្កម៉ាក ហ៊ីណូ ប្រភេទបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3A-1268 អ្នកបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ចំណែករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ 2W-2516 ជិះគ្នា៤នាក់ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ អ្នកបើកបររថយន្តបែនដឹកដី រវល់ឱនរើសរបស់នៅក្នុងរថយន្ត មិនបានមើលមុខ ក៏រេចង្កូតទៅបុករថយន្តហាយឡែនឌ័រ ចំចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកអង្គុយក្នុងរថយន្តផ្នែកខាងឆ្វេងរងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តហាយឡែនឌ័រ រងរបួសស្រាល។ បន្ទាប់មករថយន្តបង្កមិនទាន់អស់ល្បឿន បានរុញផ្ទប់រថយន្តហាយឡែនឌ័រទៅបុកជាមួយម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-0896 ដែលកំពុងជិះដោយបុរសម្នាក់ បណ្តាលឲ្យរងរបួសស្រាល គាបក្រោមរថយន្តហាយឡែនឌ័រ រួចបន្តទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BF-8979 ដែលកំពុងជិះដោយនារី២នាក់ បណ្តាលរងរបួសធ្ងន់ ត្រូវរថយន្តសាមុយ គ្លីនិកឯកជនបែកចាន មកដឹកទៅយកសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែករថយន្តហាយឡែនឌ័រ រងការខូចខាតផ្នែកខាងឆ្វេងទាំងស្រុង រថយន្តបង្កបែនដឹកដី ខូចខាតខាងមុខឆ្វេងយ៉ាងដំណំអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ដោយឡែកម៉ូតូ២គ្រឿងទៀតខូចខាតផងដែរ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យ ដោយឃើញសភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ក៏បានប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងមកវាស់វែង យកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់