ព័ត៌មានសិល្បៈ និងកម្សាន្ត

Vin Diesel បង្ហាញអារម្មណ៍ពិបាក ក្រោយ​ Paul Walker ស្លាប់​

តារាសម្តែងលេងស្តាយ៍ក្បាលត្រងោលលោក Vin Diesel បាននិយាយថា ៣ឆ្នាំចុងក្រោយមកនេះ លោកបានជួបផលលំបាក ជាទីបំផុត ចាប់តាំងពីការស្លាប់របស់ Paul Walker ។

យោងតាមគេហទំព័រ lollipop ចុះផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នេះបានឲ្យដឹងថា តួប្រុសក្នុងភាពយន្ត ‘Fast and Furious’ បច្ចុប្បន្នកំពុងជាប់ដៃថតខ្សែភាពយន្ត ថ្មីរបស់ខ្លួននៅប្រេស៊ីល ក្រោមចំណងជើងថា ‘xXx: Return of Xander Cage’ ។ លោក Vin Diesel បានបញ្ជាក់ថាលោកពិតជាមានផលលំបាក សម្រាប់វត្តមានលោក ក្នុងប្រទេស អាហ្វ្រិកខាងត្បូង នេះព្រោះថាជាកន្លែងដែលលោក តែងតែមកលេងជាមួយ Paul Walker មុនស្លាប់ ។

តារាសម្តែងខាងលើ បានបន្តថា យើងមានអារម្មណ៍ថាបាត់បង់ ហើយសោកស្តាយបំផុត ដែលបាត់បង់ មនុស្សដូច Paul Walker ។ ម្យ៉ាងវិញទៀត កាន់តែមានអារម្មណ៍ស្មុគស្មាញជាងនេះទៅទៀត មានផលលំបាក បំផុតនៅពេលដែល ថតភាពយន្ត ‘Furious 7’ និងនឹងកអនុស្សាវរីយ៍ ដែលធ្លាប់ថតភាពយន្តមុនៗ ជាមួយគ្នា ៕

vin-diesel

មតិយោបល់