ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Build កិនយុវជនម្នាក់ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីយុវជនម្នាក់ជិះម៉ូតូហុងដាសេ១២៥ បត់មិនគោរពទិសដៅចរាចរណ៍ ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Build ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនិងកិន បណ្តាលឲ្យធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទី រសៀលថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតនៅចំណុច រង្វង់មូល គល់ស្ពានព្រែកសំរោង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះដែលត្រូវបានរថយន្តកិនស្លាប់ខាងលើនេះ មានឈ្មោះ ប៊ិន ចាន់សម្បត្តិ ភេទប្រុស ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧៥ ផ្លូវ៣៦៩ ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកអ្នកបើកបររថយន្តបង្ក បើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តបង្កដែលជាប្រភេទរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន Build ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 5A-1218 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របទិសគ្នាជាមួយនឹងម៉ូតូរបស់ជនរងគ្រោះម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DD-4318 បើកបរដោយយុវជនម្នាក់ នៅខាងមុខរថយន្ត លុះបានមកដល់ចំណុចកើតហេតុដែលជាចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ម៉ូតូរបស់ជនរងគ្រោះបានបើកបត់មិនគោរពគោរពទិសដៅចរាចរណ៍ នៅខាងមុខរថយន្តជាហេតុធ្វើឲ្យរថយន្តបង្ក ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូជនរងគ្រោះចំពីក្រោយ បណ្តាលឲ្យដួលខ្ទាតជនរងគ្រោះអ្នកបើកម៉ូតូ ត្រូវរថយន្តកិនធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ចំណែកអ្នកបើកបររថយន្តបង្ក បានឈប់រថយន្តបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបានអន្តរាគមន៍ហៅរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកសាកសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារតាមប្រពៃណី ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

https://youtu.be/vPhKCo3saCo

មតិយោបល់