ព័ត៌មានជាតិ

ស៊ាំយ៉ុង បុករះម៉ូតូនិងរម៉កកង់បីពេញទំហឹង ប៉ើងម៉ូតូតាមរថយន្ត មនុស្ស២នាក់របួសស្រាល

ស្ទឹងត្រែងៈ រថយន្តសាំយ៉ុងដឹកអ្នកដំណើរ១គ្រឿងបើកបរដោយតៃកុងស្ទើរភ្លើង មកដល់ក្បែររោងការមិនបន្ថយល្បឿនជ្រុលចង្កូតបុករះម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូឌ្រីមសង់ប៉ើងតាមរថយន្តសំណាងល្អមិនមានអ្នករបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា២រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខនឹងសិប្បិកម្មកែច្នៃឈើប្រណីតអត់ច្បាប់របស់ជនជាតិវៀតណាម២នាក់ដែលមានឈ្មោះតៃ និងឈ្មោះ គឿង ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។

អ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តសាំយ៉ុង១គ្រឿងដឹកអ្នកដំណើរជនជាតិបរទេសជាច្រើននាក់ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ដឹកជនជាតិបរទេសដូចគ្នា ព្រមទាំងម៉ូតូ១គ្រឿងទៀតបើកបរតែម្នាក់ឯងជិះពីក្រោយម៉ូតូកង់បីនោះ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង ក៏ត្រូវបានរថយន្តបង្កបុករះអូសតាមរថយន្តត្រឡប់ក្រោយវិញប្រហែលជាជិត១០ម៉ែត្រ។ ក្រោយកើតហេតុការណ៍ភ្លាម អ្នកនៅក្បែរនោះក៏បានដឹកបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តព្យាបាល និងលាងរបួសភ្លាមៗផងដែរ។

សមត្ថកិច្ចបានឲ្យដឹង ជនរងគ្រោះមានចំនួន៣នាក់ទី១ ឈ្មោះ Sprenger អាយុ៥៣ឆ្នាំ ជនជាតិអាឡឺម៉ង់(របួសស្រាល) ទី២ ឈ្មោះ ទុត សំភាស់ អាយុ២៩ឆ្នាំ រស់នៅភូមិកាំងដែក ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង(របួសស្រាល)ជនរងគ្រោះទាំង២នាក់ខាងលើត្រូវជាប្តីប្រពន្ធនឹងគ្នា និងទី៣ ឈ្មោះ ទី វណ្ណារ៉ា អាយុ៣៧ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូកង់បី រស់នៅភូមិលើ(ត្រូវរបួសភ្លាត់ឆ្អឹងនិងស្មាផ្នែកខាងឆ្វេង)។ ចំណែកឯម្ចាស់ម៉ូតូសង់ ឆ្នាំ២០១១ រងរបួសស្រាលជាងគេ។

បច្ចុប្បន្ន ជនរងគ្រោះខាងលើកំពុងស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកឯរថយន្តបង្ក និងម៉ូតូទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចអូសយកមករក្សារទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរងចាំភាគគីទាំងសងខាងចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់