ព្រះសីហនុៈ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ ដែលមានដីធ្លីនៅក្បាលឆាយ បានលើកគ្នាមកតវ៉ាជាថ្មីម្តងទៀត ដោយធ្វើការបិទផ្លូវជាតិលេខ៤ និងមានការដុតកង់ឡាន ទាំងព្រឹកថ្ងៃទី៤ ធ្នូ ២០១៦នេះ។
បើតាមប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលមកប្រមូលផ្ដុំគ្នាតវ៉ាបានឲ្យដឹងថា គាត់មកនេះ គឺដើម្បីជំទាស់ទៅនឹងការរៀបចំបែងចែកដីធ្លីនៅក្បាលឆាយ ដែលអាជ្ញាធរខេត្តព្រះសីហនុ យកមួយផ្នែកទុកជូនប្រជាពលរដ្ឋនិងមួយផ្នែកធំទុករក្សាប្រភពទឹកក្បាលឆាយ បើទោះជាការរៀបចំនេះ មានពលរដ្ឋមួយចំនួនចេញមកសាទរ និងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តយ៉ាងណាក៏ដោយ។
ទាក់ទិននឹងបញ្ហាខាងលើនេះ Post News នៅព្រឹកថ្ងៃទី៤ ធ្នូនេះ មិនសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុបានទេ៕




មតិយោបល់