ភ្នំពេញៈ នារីរូបស្រស់ចិត្តខ្លាំងម្នាក់ បានជិះម៉ូតូបោះពួយយ៉ាងលឿនតាមផ្លូវព្រះស៊ីសុវត្ថិឆ្ពោះទៅវិមានឯករាជ្យ ហើយជិះបំបុកឃឿនប៉ុស្តិ៍ចតុមុខគោលបំណងសម្លាប់ខ្លួន តែមិនបានសម្រេច គ្រាន់តែសន្លប់ស្តូក ព្រោះតែខឹងសង្សារ មានស្រីច្រើន។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវនាវេលាម៉ោងជាង៥ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅមុខប៉ុស្តិ៍ចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសជាសង្សារបានឲ្យដឹងថា មុនកើតហេតុ គឺសង្សាររបស់ខ្លួន(នារីរងគ្រោះ)បានឈ្លោះគ្នាជាមួយខ្លួន ព្រោះតែខ្លួនស្អាត ហើយមានស្រីច្រើន ទើបនាងខឹង និងគិតខ្លី ក៏បានជិះម៉ូតូចេញបម្រុងបុកឡាន ដើម្បីសម្លាប់ខ្លួន តែមិនបុកឡាន បែរជាបុកឃឿនបណ្តាលឲ្យរងរបួសធ្ងន់។
បុរសជាសង្សារបានបន្តទៀតថា បន្ទាប់ពីដឹងថាសង្សាររបស់ខ្លួនបានជិះម៉ូតូបុកឃឿន បណ្តាលឲ្យរងរបួស ខ្លួនបានមកដល់កន្លែងកើតហេតុ ហើយលើកសង្សារដាក់ម៉ូតូដឹកទៅកាន់មន្ទីរពេទ្យ៕



មតិយោបល់