ព័ត៌មានជាតិ

អតីតចៅអធិការវត្តឬស្សីសាញ់ម្នាក់ សម្រេចចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួន

ភ្នំពេញៈ ភ្នាក់ងារPost News បានឲ្យដឹងថា បុរសវយ័ចំណាស់ម្នាក់ បានធ្វើអត្តឃាត ចងក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលឈានដល់ធ្វើការសម្រេចចិត្ត ចងក សម្លាប់ខ្លួន នេះគឺដោយសារតែមានវិបត្តិគ្រួសារ ដោយសារតែកូនប្រុសរបស់គាត់ទើបតែស្លាប់បាន៧ថ្ងៃ ហើយផ្គួបផ្សំឈ្លោះប្រកែកគ្នាជាមួយប្រពន្ធផង។

សមត្ថកិច្ចបានឲ្យដឹងថា សពបុរសខាងលើមានឈ្មោះ គន់ សុផលអាយុ៥៧ឆ្នាំ មុខរបរគ្រូទាយ ស្នាក់ចំណុចកើតហេតុខាងលើ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ ក្រោយពីនិត្យសពបុរសខាងលើនេះរួចសមត្ថកិច្ចបានបញ្ជាក់ថាសពបុរសខាងលើពិតជាបានចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានជាប់ពាក់ពន្ធ័លើករណីឃាតកម្មអ្វីនោះទេហើយសពបុរសខាងលើត្រូវបានប្រគល់ឲ្យក្រុមគ្រួសារតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/k6hOmVLshT8

មតិយោបល់