ព័ត៌មានកីឡា

កម្ពុជា ជាម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍លើកទី១

កម្ពុជា តាមរយៈសហព័ន្ធតេក្វាន់ដូ ITF នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូខាងមុខ នៅរាជធានីភ្នំពេញ។

តាមការឲ្យដឹងពីលោក ប៉ាល់ ជីវន្ត អគ្គហិរញ្ញិកសហព័ន្ធថា នេះជាការប្រកួតដណ្តើមជើងឯកថ្នាក់តំបន់លើកទី១ ដោយចាប់ផ្តើមពីកម្ពុជាមុនគេ។ ដំណើរការរៀបចំរយៈពេល៣ថ្ងៃ នឹងមានការចូលរួមពីអត្តពលិក៧ជាតិសាសន៍ផ្សេងគ្នាសរុបជាង១០០នាក់ ហើយនឹងមានផ្សាយផ្ទាល់តាមរយៈកញ្ជក់ទូរទស្សន៍បាយ័ន។

 

 

មតិយោបល់