ព័ត៌មានជាតិ

ក្របី៤ក្បាលដេកងាប់ពេញផ្លូវ ក្រោយពីរថយន្តបែនដឹកដីមួយគ្រឿងបើកបុក!..

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើកមួយបានកើតឡើង បន្ទាប់ពីរថយន្តបែនដឹកដីមួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលទៅបុកសត្វក្របីដែលកំពុងស៊ីចំណីតាមផ្លូវជាបន្តបន្ទាប់ ងាប់អស់ចំនួន៤ក្បាលពេញផ្លូវ រួចរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញសត្វក្របីទាំង៤ក្បាលខាងលើ កំពុងតែដើរស៊ីចំណីតាមផ្លូវ តែមួយសន្ទុះក្រោយមកស្រាប់តែឃើញមានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តបែកដឹកដី បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះបានមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបុករះសត្វក្របីទាំងនោះម្ដង១ជាបន្តបន្ទាប់ រហូតបណ្តាលឲ្យសត្វក្របីទាំង៤ក្បាលដេកងាប់ព្រោងព្រាតពេញដងផ្លូវតែម្តង រួចរថយន្តបង្កក៏ប្រញាប់បើកគេចខ្លួនបាត់ស្រមោល។

ចំពោះហេតុការណ៍ខាងលើនេះដែរ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងងផ្លូវរិះគន់ថា រថយន្តដឹកដីសម័យឥឡូវ បើកបរដូចជាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវសោះ ទោះផ្លូវតូចចង្អៀតក៏បើកលឿនដែរ ទន្ទឹមនឹងនោះក៏មានមតិរិះគន់ចំពោះម្ចាស់ក្របីផងដែរថា ហេតុអ្វីបានជាម្ចាស់ក្របីមិនចេះប្រុងប្រយ័ត្នបែបនេះ ប្រលែងក្របីឲ្យដើរផ្ដេសផ្តាស ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ៕

សត្វក្របីសត្វក្របីសត្វក្របីសត្វក្របីសត្វក្របី

មតិយោបល់