ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៤កញ្ចប់

កណ្តាលៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋានសហការជាមួយប៉ុស្តិ៍បែកចាន ឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសាធាតុញៀន កាលពីវេលាម៉ោង២និង៥០នាទី ថៃ្ងទី៤ ខែឆ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នេះ ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ សួស ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី២-ឈ្មោះអ៊ឹម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិត នៅភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ រីឯវត្ថុតាងដកហូតបាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀន៤កញ្ចប់(២កញ្ចប់តូច និង២កញ្ចប់ធំ) ២-ថង់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន កាំបិតបុ័ងតោ១ និត៣-ទូរសព្ទដៃ១គ្រឿងម៉ាកខេមហ្វូន។

សមត្ថកិច្ចបន្តថា បន្ទាប់ពីបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀននៅទីតាំងខាងលើ ភ្លាមៗនោះកម្លាំងជំនាញអធិការដ្ឋានសហការជាមួយប៉ុស្តិ៍បែកចាន បានចុះទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ សួស ម៉ៅ និងរកឃើញថ្នាំញៀន២កញ្ចប់តូច។ ជនសង្ស័យឆ្លើយថា ថ្នាំញៀននេះទិញពីឈ្មោះ អ៊ឹម ដារ៉ា ភេទប្រុស។ បន្ទាប់មកក៏បន្តទៅឃាត់ខ្លួនឈ្មោះ សួស ម៉ៅទៀត និងបានឆែកឆេររកឃើញម៉្សៅពណ៌សថ្លាសង្ស័យថាសារធាតុញៀន២កញ្ចប់ធំ និងថង់វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្យ័យទាំង២នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

ថ្នាំញៀន៤កញ្ចប់ថ្នាំញៀន៤កញ្ចប់ថ្នាំញៀន៤កញ្ចប់ថ្នាំញៀន៤កញ្ចប់

មតិយោបល់