ព័ត៌មានអន្តរជាតិ

ទឹកជំនន់កំពុងវាយប្រហារខេត្តចំនួន១០ នៅភាគខាងត្បូងប្រទេសថៃ

ថៃៈ នាយកដ្ឋានបង្ការគ្រោះមហន្តរាយ(DDPM)របស់ថៃ បានឲ្យដឹងថា ទឹកជំនន់កំពុងបំផ្លិចបំផ្លាញខេត្តចំនួន១០ នៅភាគខាងត្បូងប្រទេស ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ហើយបានបង្កឲ្យមនុស្ស១១នាក់បាត់បង់ជីវិត។

លោក Chatchai Phromlert អគ្គនាយកនៃនាយកដ្ឋានបង្ការគ្រោះមហន្តរាយបានិយាយថា ចំនួនអ្នកស្លាប់កើនឡើងដល់១១នាក់ហើយ នេះបើគិតត្រឹមថ្ងៃអាទិត្យនេះ ខណៈដែលមនុស្សពីរនាក់ផ្សេងទៀតកំពុងបាត់ខ្លួន និងមនុស្សជាច្រើននាក់បានរងរបួស បន្ទាប់ពីត្រូវបានហូរទៅតាមទឹកជំនន់នៅខេត្ត Surat Thani។ លោកបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់នោះ មាន២នាក់រស់នៅខេត្ត Surat Thani ៣នាក់រស់នៅខេត្ត Nakhon Si Thammarat ២នាក់រស់នៅខេត្តសុងក្លា ២នាក់រស់នៅខេត្ត Phatthalung និង២នាក់ទៀតរស់នៅខេត្ត Pattani។

រដ្ឋាភិបាលថៃកំពុងតាមដានស្ថានភាពទឹកជំនន់នៅភាគខាងត្បូងយ៉ាងយកចិត្តទុកដាក់ រួមទាំងបង្កើនល្បឿនសង្គ្រោះ និងបញ្ជូនសេវារថភ្លើងទៅតំបន់រងគ្រោះផងដែរ៕

photo_2016-12-05_10-59-02photo_2016-12-05_10-59-00photo_2016-12-05_10-59-01

មតិយោបល់