ព័ត៌មានជាតិ

Nokia អាច​ចាប់យក Android នៅពេល​កិច្ចព្រមព្រៀង Microsoft ផុតកំណត់​

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំ​ង​ឡង់ Nokia និង Microsoft បាន​ចុះ​កិច្ចព្រមព្រៀង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Windows Phone នៅលើ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Nokia រយៈពេល ៥​ឆ្នាំ ដែល​នឹង​ផុតកំណត់​នៅ​ចុងឆ្នាំ ២០១៦​។​
​មកដល់ពេលនេះ មាន​ព័ត៌មាន​ជាច្រើន​បានចាប់ផ្ដើម​លើកយក​បញ្ហា​មួយ​មក​វិភាគ ដែល​បញ្ហា​នោះ​គឺថា តើ​ក្រុមហ៊ុន Nokia អាច​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ថ្មី​បន្តទៀត​ទេ នៅពេល​ផុត​កិច្ចព្រមព្រៀង​?
​ប្រភព​មួយចំនួន​បាន​លើកឡើងថា ក្រុមហ៊ុន Nokia អាច​នឹង​ជ្រើស​រើសយក Android សម្រាប់​ជា​ប្រព័ន្ធ​ដំណើរការ​ថ្មី ប៉ុន្តែ​មិនបាន​បោះបង់ចោល Windows Phone ឡើយ​។ ចំណែក​អ្នកខ្លះ​ទៀត​បាន​និយាយថា Nokia អាច​នឹង​បោះបង់ Windows Phone ព្រោះថា តម្លៃ​នៃ​ប្រើប្រាស់​អាជ្ញាប័ណ្ណ Windows Phone មានតម្លៃ​ថ្លៃ ពោលគឺ​ស្ទើរតែ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ប្រាក់ចំណេញ​ដែល Nokia ទទួលបាន​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ត្រីមាស​មុន ក្រុមហ៊ុន Nokia បាន​បង់ប្រាក់​ចំនួន ២៥០​លាន​ដុល្លារ​អាមេរិក ឲ្យ Microsoft ក្នុង​ការប្រើ​អាជ្ញាប័ណ្ណ Windows Phone៕

nokia

មតិយោបល់