ព័ត៌មានសុខភាព

ឆ្ងល់ទេ ហេតុអ្វីពេលរួមភេទចាំបាច់ពាក់ស្រោមជើង?

បរទេសៈ ការរួមភេទ គឺជាចំណែកដ៏សំខាន់មួយដែលអាចជួយពង្រឹងដល់ទំនាក់ទំនងគូស្នេហាឲ្យកាន់តែមានភាពរឹងមាំ។ ប៉ុន្តែថ្មីៗនេះអ្នកវិទ្យាសាស្ត្រ ហូឡង់ បានរកឃើញថា មនុស្សដែលពាក់ស្រោមជើងក្នុងអំឡុងពេលរួមភេទ អាចជួយបង្កើនសម្រើបឲ្យឆាប់ឈានដល់ចំណុចកំពូល។

អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Groningen បានធ្វើពិសោធន៍ដោយប្រើបច្ចេកទេសស្កេនខួរក្បាល។ លទ្ធផលបានបង្ហាញថា ៨០ភាគរយ នៃគូស្វាមីភរិយាដែលពាក់ស្រោមជើងក្នុងពេលរួមភេទ គឺឆាប់ទទួលអារម្មណ៍ឈានដល់ចំណុចកំពូល។

ទន្ទឹមនឹងនេះផងដែរ អ្នកដែលមិនពាក់ស្រោមជើងក្នុងពេលរួមភេទ មានតែពាក់កណ្តោលប៉ុណ្ណោះ ដែលឈានដល់ចំណុចកំពូល។

កម្តៅនៃស្រោមជើង អាចជួយឲ្យបន្ធូរបន្ថយសម្ពាធសរសៃឈាម និងបង្កើនចរន្តឈាមរត់ទៅគ្រប់ផ្នែកនៃរាងកាយ។ ក៏ប៉ុន្តែបើយោងតាមស្ថិតិ ស្ត្រីតែងតែឈានដល់ចំណុចកំពូលតិចជាងបុរស។

លើសពីនេះទៅទៀត កម្តៅនៃស្រោមជើងអាចជួយឲ្យអ្នកគេងលក់ស្រួល ព្រោះសរសៃឈាមត្រូវបានពង្រីក ហើយខួរក្បាលនឹងទទួលបានសញ្ញាតម្រូវឲ្យសម្រាក៕

wear-socks-sex

មតិយោបល់