ព័ត៌មានជាតិ

រួមភេទ​ជាមួយ​បុរស​ដូចគ្នា​ជាង ៣០ នាក់​ដោយ​មិន​បាន​ប្រាប់ថា​ខ្លួន​កើត​អេដស៍​

​អាមេរិក៖បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​រួមភេទ​ជាមួយ​បុរស​ដូចគ្នា​ជាង ៣០ នាក់​ដោយ​មិន​បាន​ប្រើ​ស្រោម​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា គាត់​បាន​រួមភេទ​ជាមួយ​បុរស​ជា​ច្រើន​នាក់​ដោយ​មិន​ឲ្យ​ពួក​ទាំងនោះ​ដឹងថា​ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍​ឡើយ​។

សិស្ស​និង​អតីត​អ្នក​បោកចំបាប់​នៅ​សាកលវិទ្យាល័យ Lindenwood ក្នុង​រដ្ឋ Missouri សហរដ្ឋ​អាមររិក​ត្រូវបាន​ចោទប្រកាន់​ពី​បទ​លាក់កំបាំង​ជាមួយ​ដៃគូ​រួមភេទ​របស់ខ្លួន​។ បុរស​រូប​នោះ​មានឈ្មោះ​ថា Michael Johnson វ័យ ២២ ឆ្នាំ ត្រូវបាន​ប៉ូលិស​រកឃើញ​វីដេអូ​ឃ្លិប​ដែល​រួម​ភេទ​ជាមួយ​បុរស​ដូច​គ្នា​ដោយ​មិនបាន​ប្រើ​ស្រោម​ជាង ៣០ នាក់​នៅក្នុង​កុំព្យូទ័រ​របស់គាត់​។

ប៉ូលិស​ជឿជាក់​ថា​ដៃគូ​រួមភេទ​ជាមួយ​គាត់​ទាំងអស់​មិន​បានដឹងថា​គាត់​មាន​ផ្ទុក​មេរោគ​អេដស៍​នោះទេ រួមទាំង​សកម្មភាព​រួម​ភេទ​ទាំងឡាយ​ត្រូវ​គាត់​ថត​ទុក​ទាំង​អស់​។ ឥឡូវនេះ​ប៉ូលិស​កំពុងតែ​ធ្វើ​ការអំពាវនាវ​រក​អ្នក​ដែល​ធ្វើការ​រួម​ភេទ​ជាមួយ​គាត់ ដើម្បី​ទប់ស្កាត់​នឹង​ការរីក​រាលដាល​នៃ​ការចម្លង​ទៅ​មនុស្ស​ដែល​មិនដឹង​អី​ទៀត​៕​
123

មតិយោបល់